អំពីយុទ្ធនាការផ្សព្វផ្សាយ បុរសល្អ   1 comment

បុរសល្អជា យុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងកិច្ចការនារី ក្នុងគោល បំណងជារួម ដើម្បីចូលរួមចំណែកកាត់បន្ថយអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតផ្នែកយេនឌ័រ។ គោលបំណងជាក់លាក់របស់យុទ្ធនាការនេះរួមមាន៖ … អានត

សូមអញ្ជើញទៅទស្សនាពិព័រណ៍សិល្បៈគំនូរស្ដីពីយេនឌ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឧបករណ៍ផ្សព្វផ្សាយចំរុះ

                                                                             

វេទិកា ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ប្រធាន​បទ “បុរស​ល្អ”

ក្រសួង​កិច្ចការ​នារី បាន​រៀប​ចំ វេទិកា ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ប្រធាន​បទ “បុរស​ល្អ” នៅ​សណ្ឋាគារ​អរុណ​រះ​ ក្នុង​ខេត្ត​កំពង់​ធំ ថ្ងៃនេះ។ វេទិកា​នេះ ត្រូវ​បាន​បើក​ក្រោម​អធិបតីភាព​ លោកជំទាវ ខៀវ សេរីវុឌ្ឍា អគ្គនាយក​​នៃ​អគ្គនាយក​អភិវឌ្ឍន៍សង្គម​ ក្រសួង​កិច្ចការ​នារី​ ឯកឧត្ដម ហួន វ៉ាន់និត អភិបាល​រង​ខេត្ត​កំពង់ធំ​ និង​អ្នក​តំណាង​អង្គការ​ សន្តិភាព និង​អភិវឌ្ឍន៍​ (PyD) និង​ម្ចាស់​ជំនួយ … អានត
ពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើស្រ្ដី ក្រោមប្រធានបទ បុរសល្អ

យុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើស្រ្ដី ក្រោមប្រធានបទ បុរសល្អ  ត្រូវបានបើក្រោមអធិបតីយភាព លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីបានធ្វើជាអធិបតីនៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះ  ។

យុទ្ធនាការ«បុរសល្អ»គឺជាគំនិតផ្ដួចផ្ដើមនៃការផ្សព្វផ្សាយអប់រំ ថ្នាក់ជាតិ ដែលមានទិសដៅផ្ដោតសំខាន់លើបុរស និងក្មេងប្រុសនៅក្នុងប្រទេសកម្ពុជា។ ទិសស្លោករបស់យុទ្ធនាការនេះគឺ «បុរសល្អផ្ដល់តម្លៃឱ្យស្រ្តី»។ យុទ្ធនាការ«បុរសល្អ» ផ្តោតជាជាបឋម លើការទប់ស្កាត់ ឬបញ្ឈប់ហិង្សាមុនពេលអំពើនេះកើតឡើង។ គោលដៅសំខាន់របស់យុទ្ធនាការនេះគឺលប់បំបាត់ហិង្សាលើស្រ្តី និងក្មេងស្រីក្នុងប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់អោយមានការ ប្រព្រឹត្តិប្រកបដោយសមភាពយេនឌ័រក្នុងចំណោមបុរសទាំងឡាយ។ … អានត

ការសម្ដែងល្ខោនសម័យទំនើបរបស់យុទ្ធនាការបុរសល្អ

វត្ថុបំណងនៃការសម្ដែងល្ខោនទំនើបទាំងនេះ គឺបង្កើតការកម្សាន្ដប្រកបដោយភាពរីរាយ ក៏ដូចជាផ្ដល់ឱកាស ទទួលបានចំណេះដឹង សម្រាប់ប្រជាជននៅតាមសហគមន៍ ជាពិសេស ក្នុងតំបន់នានាដែលទទួលបានចំណេះដឹងតាមរយៈប្រពន្ធ ផ្សព្វផ្សាយទាប។ ល្ខោនទំនើបនេះ ត្រូវបាន បង្កើតឡើងដោយ អង្គការ ហ្វារពន្លឺសិល្បៈ ធ្វើការដោយក្រុមមនុស្សចំនួន១៨នាក់៖ ១០ នាក់ជាសិល្បៈករ ពីរនាក់ជាអ្នកលេងភ្លេង បួននាក់ជាអ្នកបច្ចេកទេស និងពីរនាក់ជាអ្នកបើកបររថយន្ត ។ ការសម្ដែងបើកឆាក់ដំបូង មានចម្រៀង និងសម្ដែងសៀក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ អ្នកទស្សនា ។ សាច់រឿងល្ខោនទំនើបនេះ បង្កើតឡើងដោយផ្អែកលើសារអប់រំ របស់យុទ្ធនាការបុរសល្អ និងការសម្ដែង គឺប្រកបដោយទស្សនីយភាពគួរអោយចងចាំ។ ការសម្ដែងប្រព្រឹត្តិទៅនៅពេលយប់ (ពីម៉ោង ១៩ និង៣០នាទី ដល់ម៉ោង ២១ ) នៅតាមបណ្ដាទីរួមស្រុក ក្នុងខេត្តដាច់ស្រយាល ដូចជាខេត្ត រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ។ ហើយជាធម្មតាការសម្ដែងមួយលើកៗ កៀរគរការចូលមកមើពីមនុស្សប្រមាណជា ៥០០នាក់។

ការប្រគុំតន្រ្ដីបុរសល្អ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

ការប្រគុំតន្រ្តីបុរសល្អ ត្រូវបានធ្វើឡើងនៅក្រុងតាខ្មៅខេត្តកណ្ដាល ជាមួយនឹងតារាចម្រៀងល្បី មាស សុខសោភា ក្រុងកំប្លែ ស្ថានីទូរទស្សន៍ ស៊ីធីអិន និងល្បែងកំសាន្ដ និងអប់រំនានា ដោយមានការផ្ដល់រង្វាន់ដល់ទស្សនិកជនដែលចូលលេងផងដែរ  កាលពីថ្ងៃ ០៩ ធ្នូ ២០១១។ មនុស្សជាង ៦, ០០០នាក់បានមកទស្សនាកការប្រគុំតន្រ្ដី បុរសល្អ និងទទួល ប៉ុស្ទ័រអប់រំ និងស្ទីគ័របុរសល្អជាច្រើន។

យុទ្ធនាការ តាមរយៈសកម្មភាពសិល្បៈ

ស្នាដៃសិល្បៈមួយចំនួន

ស្នាដៃសិល្បៈខ្លះៗ

ដើម្បីចូលរួមទប់ស្កាត់អំពើហឹង្សាលើស្រ្ដី លើកទឹកចិត្ដអោយមាន អកប្បកិរិយាវិជ្ជមានឆ្លើយតបនឹងសមភាពយេនឌ័រ ក្នុងប្រទេសកម្ពុជា ពិពណ៌ ស្នាដៃសិល្បៈក្រោមប្រធានបទយេនឌ័រ ជាវិធីសាស្រ្ត ដែល ត្រូវបានគេយកមកប្រើប្រាស់ដើម្បីបញ្ជ្រាបចំណេះដឹងទៅកាន់ប្រជាជនកម្ពុជា។ ស្នាដៃសិល្បៈទាំងនេះ ត្រូវបានផលិតដោយក្រុមវិចិត្រករជាង២០រូប មកពី អង្គការ ហ្វា ពន្លឺសិល្បៈ និង ជាផ្នែកមួយនៃយុទ្ធនាការបុរសល្អ។ យុទ្ធនាការបុរស់ល្អ សំដៅយកបុរសដែលមានអាយុ១៥ទៅ៤៩ ឆ្នាំជាក្រុមគោលដៅ ។ ក្រសួងកិច្ចការនារី ដឹកនាំយុទ្ធនាការបុរសល្អ ដោយមានការគាំទ្រពីអង្គការ សន្ដិភាព និងអភិវឌ្ឍន៍ (PyD) និង ការសហការពី សំណាក់អង្គការជាតិ និងអន្ដរជាតិជាង ២០។

ស្នាដៃសិល្បៈទាំងនេះត្រូវគេយកទៅធ្វើការតាំងពិពណ៌នៅ ក្នុងខេត្តចំនួន១១ ក្នុងព្រះរាជាណាចក្រកម្ពុជា។

១. ការតាំងពិពណ៌ស្នាដៃសិល្បៈនៅខេត្ត បាត់ដំបង

សិស្សប្រមាណជា៤០០ នាក់ បានចូលក្នុងការបើកការតាំងពិពណ៌ និងទស្សនាកការតាំងពិពណ៌ បុរសល្អ ក្រោមប្រធានបទ យេនឌ័រ នៅសាកលវិទ្យាល័យបាត់ដំបង់ កាលពីថ្ងៃ ១២ ធ្នូ ២០១១ កន្លងទៅនេះ។ ស្នាដៃសិល្បៈត្រូវបានបង្កើតឡើងដោយ ក្រុមវិចិត្រករ ជាង ២០ រូប មកពី អង្គការ ហ្វារពន្លឺសិល្បៈ ។ យុទ្ធនាការដើម្បីបង្កើនការយល់ដឹងពីភាពជាបុរស ទប់ស្កាត់អំពើហិង្សាលើស្រ្ដី និងជំរុញអោយមានសមភាពយេនឌ័រ តាមរយៈស្នាដៃសិល្បៈនានាប្រកបដោយ ការឆ្នៃប្រឌិត គឺជាផ្នែកមួយនៃ យុទ្ធនាការបុរសល្អ និងចូលរួមមួយផ្នែកក្នុងការកាត់បន្ថយអំពើហិង្សា លើស្ដ្រីក្នុងប្រទេសកម្ពុជា។

២. ការតាំងពិពណ៌ស្នាដៃសិល្បៈនៅខេត្ត ផ្សេងៗ ទៀត

បានផ្សាយ ខែមករា 9, 2012 ដោយ Good Men ក្នុង Uncategorized

សូមអញ្ជើញទៅទស្សនាពិព័រណ៍សិល្បៈគំនូរស្ដីពីយេនឌ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ   Leave a comment

ជាភាសាអង់គ្លេស

បានផ្សាយ ខែកញ្ញា 20, 2012 ដោយ Good Men ក្នុង Uncategorized

ព្រឹត្តិបត្រ យុទ្ធនាការបុរសល្អ លេខទី៧ ប្រចាំខែសីហា ២០១២   Leave a comment

បានផ្សាយ ខែកញ្ញា 11, 2012 ដោយ Good Men ក្នុង Uncategorized

ការកៀរគរចលនាស្ថាប័ន   Leave a comment

វេទិការថ្នាក់តំបន់ ដើម្បី​កៀរគរចលនាស្ថានប័នថ្នាក់ក្រោមជាតិរបស់ក្រសួងកិច្ចការនារី

វេទិកា​ ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ប្រធានបទ​ “បុរស​ល្អ” ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​កៀរគរ​ចលនា​ស្ថាប័ន​នៃ​យុទ្ធនាការ​បុរស​ល្អ ត្រូវបានប្រារព្វឡើងដោយក្រសួងកិច្ចការនារី និង​ត្រូវបានបើ​ក្រោម​អធិបតីភាព​ លោកជំទាវ ខៀវ សេរីវុឌ្ឍា អគ្គនាយក​​នៃ​អគ្គនាយក​អភិវឌ្ឍន៍សង្គម​ ​លោក​ ស្តេហ្វាណូ ព្រីហ្គូនី អ្នក​សម្របសម្រួល​ប្រចាំ​ប្រទេស របស់​អង្គការ ​សន្ដិភាព​ និង​អភិវឌ្ឍន៍​ (PyD) លោកជំទាវ ខុង ស៊ុនអេង អភិបាល​រង​ខេត្ត​កំពង់ចាម​ នាថ្ងៃទី ៧ ខែកញ្ញា នៅ​សណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។​

វេទិកា​ ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី​ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ប្រធានបទ​ “បុរស​ល្អ”

ក្រសួង​កិច្ចការ​នារី បាន​រៀប​ចំ វេទិកា ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ប្រធាន​បទ “បុរស​ល្អ” នៅ​សណ្ឋាគារ​អរុណ​រះ​ ក្នុង​ខេត្ត​កំពង់​ធំ ថ្ងៃនេះ។ វេទិកា​នេះ ត្រូវ​បាន​បើក​ក្រោម​អធិបតីភាព​ លោកជំទាវ ខៀវ សេរីវុឌ្ឍា អគ្គនាយក​​នៃ​អគ្គនាយក​អភិវឌ្ឍន៍សង្គម​ ក្រសួង​កិច្ចការ​នារី​ ឯកឧត្ដម ហួន វ៉ាន់និត អភិបាល​រង​ខេត្ត​កំពង់ធំ​ និង​អ្នក​តំណាង​អង្គការ​ សន្តិភាព និង​អភិវឌ្ឍន៍​ (PyD) និង​ម្ចាស់​ជំនួយ​។

មន្ដ្រីថ្នាក់ក្រោមជាតិ​របស់​ក្រសួង​កិច្ចការ​នារី មក​ពី​ខេត្ត​ចំនួន​បួន​ ក្នុង​នោះ​មាន​ខេត្ត កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និង​ព្រះវិហារ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ។​

លោកជំទាវ ខៀវ សេរីវុឌ្ឍា មានប្រសាសន៍ថា វេទិកា​នេះ មាន​គោល​បំណង​ដើម្បី ពង្រឹង​សមត្ថភាព​ របស់​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ នៅ​ថ្នាក់​ក្រោម​ជាតិ​ អោយ​យល់​បាន​ពេញលេញ​ស្ដីពី យុទ្ធនាការ​បុរស​ល្អ (ដែល​ជា​យុទ្ធនាការ​ថ្នាក់​ជាតិ​របស់​ក្រសួង​កិច្ចការ​នារី) និង​បង្កើត​សកម្មភាព​ និង​ផែនការ​ដើម្បី​យក​ទៅ​អនុវត្ត​។​ លោកជំទាវ​បាន​គូស បញ្ជាក់​ថា​ គោល​បំណង​នៃ​យុទ្ធនាការ​បុរស​ល្អ គឺ​ដើម្បី លើក​ទឹកចិត្ត​ឱ្យ​បុរស នៅ​តាម​សហគមន៍ មាន​ការ​ប្រព្រឹត្ត​ជា​វិជ្ជមាន​ ដើម្បី​ក្លាយ​ខ្លួន​ជា​បុរស​ល្អ​ ដោយ​ឆ្លើយ​តប នឹង​បញ្ហា​អំពើ​ហិង្សា​លើ​ស្រ្ដី និង​ដើម្បី​ឱ្យ​មាន​សមភាព​យេនឌ័រ​ ក្នុង​ប្រទេស​កម្ពុជា​។​

ឯកឧត្ដម ហួន វ៉ាន់និត បាន​លើ​ឡើង​ថា អំពើ​ហិង្សា​លើ​ស្រ្ដី មិន​អាច​លុបបំបាត់​បាន​ទេ​បើ​គ្មាន​ ការ​ចូលរួម​ពី​បុរស​ ។ ដូច្នេះ​ហើយ បង្ការ​បុរស​ពី​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ស្រ្ដី ដោយ​ការ​លើក​ទឹកចិត្ត​ ឱ្យ​មាន​ការ​ប្រព្រឹត្តិ ល្អ ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ ដោយ​ហេតុ​ថា ករណី​ភាគ​ច្រើន នៃ​អំពើ​ហិង្សា​លើ​ស្រ្ដី ដែល​បាន​កើត​ឡើង ជន​ដៃ​ដល់​ជា​បុរស​។

លោកជំទាវ ខៀវ សេរីវុឌ្ឍា បាន​សំណូមពរ​ ទៅ​កាន់​អ្នក​ចូលរួម​ទាំងអស់​ថា​ បន្ទាប់​ពី វេទិកា នេះ អ្នក​ចូលរួម នឹង​អាច​អនុវត្ត សកម្មភាព​តាម​ផែនការ និង​ប្រើ​សម្ភារៈ ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​បុរស​នៅ​ក្នុង សហគមន៍​របស់​គេ នឹង​ក្លាយ​ជា​បុរស​ល្អ តាម​រយៈ​អន្តរាគមន៍​នេះ។​

បានផ្សាយ ខែសីហា 16, 2012 ដោយ Good Men ក្នុង Uncategorized

ស្ពតអប់រំតាមវិទ្យុ ទី ៤​ (សម្រាប់បុរសវ័យ ៣៥ ដល់៤៩​ ឆ្នាំ)   Leave a comment

ក្នុងគោលបំណងដើម្បី រួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរ ផ្នត់គំនិត ផ្នែកយេនឌ័រ យុទ្ធនាការ បុរសល្អ បានផលិតជាស្ពតអប់រំតាមវិទ្យុ ចំនួន ៤ សម្រាប់ មនុស្សវ័យខុសគ្នា ។ ស្ពតអប់រំតាមវិទ្យុ ទាំងនេះគឺលាទត្រដាងនៃចម្លើយ ឆ្លើយតបនឹងសំណួរ នៅក្នុងស្ពតវិទ្យុធ្វើអោយអ្នកស្ដាប់ឆ្ងល់។ ស្ពតអប់រំតាមវិទ្យុ ទាំងបួន ត្រូវបានចាក់ផ្សាយតាម វិទ្យុចំនួន ៦ ដែលមានដូចជា វិទ្យស្រ្ដី FM102 វិទ្យុជាតិកម្ពុជា (RNK) វិទ្យុជាតិកម្ពុជា FM96 វិទ្យុរាជធានីភ្នំពេញ FM103 វិទ្យុ FM95.5 និង វិទ្យុបាយ័ន M95.។

ស្ពតអប់រំតាមវិទ្យុ ទី ៤​ (សម្រាប់បុរសវ័យ ៣៥ ដល់៤៩​ ឆ្នាំ)

បានផ្សាយ ខែសីហា 14, 2012 ដោយ Good Men ក្នុង Uncategorized

ស្ពតអប់រំតាមវិទ្យុ ទី ៣​ (សម្រាប់បុរសវ័យ ២៥​​ ដល់៣៤ ឆ្នាំ)   Leave a comment

ក្នុងគោលបំណងដើម្បី រួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរ ផ្នត់គំនិត ផ្នែកយេនឌ័រ យុទ្ធនាការ បុរសល្អ បានផលិតជាស្ពតអប់រំតាមវិទ្យុ ចំនួន ៤ សម្រាប់ មនុស្សវ័យខុសគ្នា ។ ស្ពតអប់រំតាមវិទ្យុ ទាំងនេះគឺលាទត្រដាងនៃចម្លើយ ឆ្លើយតបនឹងសំណួរ នៅក្នុងស្ពតវិទ្យុធ្វើអោយអ្នកស្ដាប់ឆ្ងល់។ ស្ពតអប់រំតាមវិទ្យុ ទាំងបួន ត្រូវបានចាក់ផ្សាយតាម វិទ្យុចំនួន ៦ ដែលមានដូចជា វិទ្យស្រ្ដី FM102 វិទ្យុជាតិកម្ពុជា (RNK) វិទ្យុជាតិកម្ពុជា FM96 វិទ្យុរាជធានីភ្នំពេញ FM103 វិទ្យុ FM95.5 និង វិទ្យុបាយ័ន M95.។

ស្ពតអប់រំតាមវិទ្យុ ទី ៣​ (សម្រាប់បុរសវ័យ ២៥​​ ដល់៣៤ ឆ្នាំ)

បានផ្សាយ ខែសីហា 14, 2012 ដោយ Good Men ក្នុង Uncategorized

ស្ពតអប់រំតាមវិទ្យុ ទី ២​ (សម្រាប់បុរសវ័យ ១៩ ដល់២៤​ ឆ្នាំ)   Leave a comment

ក្នុងគោលបំណងដើម្បី រួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរ ផ្នត់គំនិត ផ្នែកយេនឌ័រ យុទ្ធនាការ បុរសល្អ បានផលិតជាស្ពតអប់រំតាមវិទ្យុ ចំនួន ៤ សម្រាប់ មនុស្សវ័យខុសគ្នា ។ ស្ពតអប់រំតាមវិទ្យុ ទាំងនេះគឺលាទត្រដាងនៃចម្លើយ ឆ្លើយតបនឹងសំណួរ នៅក្នុងស្ពតវិទ្យុធ្វើអោយអ្នកស្ដាប់ឆ្ងល់។ ស្ពតអប់រំតាមវិទ្យុ ទាំងបួន ត្រូវបានចាក់ផ្សាយតាម វិទ្យុចំនួន ៦ ដែលមានដូចជា វិទ្យស្រ្ដី FM102 វិទ្យុជាតិកម្ពុជា (RNK) វិទ្យុជាតិកម្ពុជា FM96 វិទ្យុរាជធានីភ្នំពេញ FM103 វិទ្យុ FM95.5 និង វិទ្យុបាយ័ន M95.។

ស្ពតអប់រំតាមវិទ្យុ ទី ២​ (សម្រាប់បុរសវ័យ ១៩ ដល់២៤​ ឆ្នាំ)

បានផ្សាយ ខែសីហា 14, 2012 ដោយ Good Men ក្នុង Uncategorized

ស្ពតអប់រំតាមវិទ្យុ ទី ១​ ( សម្រាប់បុរសវ័យ ១៥ ដល់១៨​ ឆ្នាំ)   Leave a comment

ក្នុងគោលបំណងដើម្បី រួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្រ្តីក្នុងប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរ ផ្នត់គំនិត ផ្នែកយេនឌ័រ យុទ្ធនាការ បុរសល្អ បានផលិតជាស្ពតអប់រំតាមវិទ្យុ ចំនួន ៤ សម្រាប់ មនុស្សវ័យខុសគ្នា ។ ស្ពតអប់រំតាមវិទ្យុ ទាំងនេះគឺលាទត្រដាងនៃចម្លើយ ឆ្លើយតបនឹងសំណួរ នៅក្នុងស្ពតវិទ្យុធ្វើអោយអ្នកស្ដាប់ឆ្ងល់។ ស្ពតអប់រំតាមវិទ្យុ ទាំងបួន ត្រូវបានចាក់ផ្សាយតាម វិទ្យុចំនួន ៦ ដែលមានដូចជា វិទ្យស្រ្ដី FM102 វិទ្យុជាតិកម្ពុជា (RNK) វិទ្យុជាតិកម្ពុជា FM96 វិទ្យុរាជធានីភ្នំពេញ FM103 វិទ្យុ FM95.5 និង វិទ្យុបាយ័ន M95.។

ស្ពតអប់រំតាមវិទ្យុ ទី ១​ ( សម្រាប់បុរសវ័យ ១៥ ដល់១៨​ ឆ្នាំ)

បានផ្សាយ ខែសីហា 14, 2012 ដោយ Good Men ក្នុង Uncategorized